
ថៃ
៖ ប្រជាជន មានកការភ្ញាក់ផ្អើល យ៉ាងខខ្លាំង នៅពេលដែល ពួកគេជីកដី ប្រទះឃើញទូកបុរាណ ដ៏ធំមួយ ដែលមានអាយុកាល ប្រមាណ ២សសតវត្សឯណោះ។



បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូកបុរាណដែលគេជឿជាក់ថា មានអាយុកាល ជាង ២០០ឆ្នាំ (សតវត្ស ទី១៩) ត្រូវបានប្រជាជន រកឃើញនៅ ឯទំនប់ចាស់ Say Bai Dam ក្នុងប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ បន្ទាប់ពីទំនប់នោះ ត្រូវបានរីងស្ងួត។ ទូកនោះមានប្រវែង ៣០ម៉ែត្រ ប្រជាជនចាស់ៗ ក្នុងតំបន់បាននិយាយថា វាមើលទៅ ដូចជាទូកជំនាន់មុន ដែលគេប្រើសំរាប់ដឹកអង្ករពីខេត្ត Ubon Ratchathani។






ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ក្នុងការជីកយក ទូកបុរាណពីក្នុងដី មានការចូលរួម ពីសំណាក់ប្រជាជន ជាច្រើន រួមជាមួយនឹង ត្រាក់ទ័រ ២គ្រឿង ដើម្បីជំនួយដល់ប្រតិបត្តិការទាំងមូល ហើយទូកនោះ នឹងត្រូវបានគេ ដាក់បង្ហាញ ឲ្យមនុស្សម្នា ចូលទស្សនានៅឯវត្ត Baan Chiang Peng ផងដែរ។ ជាពិសេស បន្ទាប់ពីយកទូកនេះចេញពីទំនប់ ស្រាប់តែមាន ប្រជាជនជាច្រើន ភ្លូកទឹកភ្លូកដី នាំគ្នាទៅអុជធូបបន់ស្រន់ សុំលេខឆ្នោតពីទូកបុរាណនោះ យ៉ាងពពាក់ពពូនទៀតផង។
បច្ចុប្បន្ននេះ ទូកត្រូវបានអាជ្ញាធរ ក្នុងតំបន់ កំពុងធ្វើការទាក់ទងទៅ និងរក្សាទុកនៅក្នុងក្រសួងវិចិត្រសិល្បៈជាតិ ដើម្បីវាយតំលៃ ពីអាយុជាក់លាក់ និងតម្លៃរបស់វាផងដែរ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖








No comments:
Post a Comment