
ញាកក់សសាច់!! ទាហានស្រីៗនៅប្រទេស កូរ៉េខខាងជើង ប្រមាណជាង១៨០.០០០នាក់ ត្រូវបានមេបញ្ជាការតម្រូវឲ្យបម្រើតណ្ហា ថ្នាក់ឧត្តមសេនីយ៍ (មានវីដេអូ)

តាមប្រភពពី Metro បានឱ្យដឹងថា អតីតទាហានស្រីម្នាក់ដែលរួចផុតពីទឹកដីកូរ៉េខាងជើងប្រាប់ថា «ទាហានស្រីៗនៅកូរ៉េខាងជើងត្រូវបានគេចាប់រំលោភ និងធ្វើបាបផ្លូវភេទជាទម្ងន់» ។នាង Lee So Yeon បានចូលធ្វើទាហានតាំងពីឆ្នាំ១៩៩២ ហើយរត់ចោលប្រទេស មករស់នៅកូរ៉េខាងត្បូងនៅឆ្នាំ២០០៧ ។ ទោះបីជានាងបានរួចខ្លួនក៏ដោយ ក៏នាងនៅតែមានការព្រួយបារម្ភចំពោះទាហានស្រីឯទៀត ដែលកំពុងបម្រើការនៅប្រទេសកូរ៉េខាងជើង ហើយមិនអាចរត់រួច។

អតីតទាហានម្នាក់នេះ បាននិយាយនៅក្នុងកិច្ចពិភាក្សានៅប្រទេសស្វីស ស្តីពីសិទ្ធិមនុស្សថា «ខ្ញុំបានឃើញទាហានស្រីជាច្រើន ដែលគេអនុញ្ញាតឲ្យចាកចោលជួរ ក្រោយគេបំពានផ្លូវភេទហើយ ។ សូម្បីតែខ្ញុំក៏ដូច្នោះដែរ។ ខ្ញុំធ្លាប់ត្រូវមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការស្ទាបត្រគាក អង្អែលដងខ្លួន និងប៉ះកញ្ចឹង.ក។ តែនៅពេលនោះ ខ្ញុំមិនដឹងថា ការធ្វើបែបនេះ ជាការបំពានផ្លូវភេទឡើយ ព្រោះខ្ញុំមិនដែលបានរៀនពីការអប់រំផ្នែកផ្លូវភេទពីមុនមក» ។

នាងបន្តថា នាងបានបាត់រដូវអស់រយៈពេល៣ឆ្នាំជាប់គ្នា ដោយសារតែការប្រើប្រាស់កម្លាំងពលកម្មខ្លាំងពេក និងភាពកង្វះអាហារហូបចុក ។ ក្រៅពីរូបនាង ឥលូវនេះមានទាហានស្រីជាង១៨០.០០០នាក់ កំពុងរស់នៅប្រទេសកូរ៉េខាងជើង ដែលពួកគេត្រូវបម្រើទំព័រយៈពេល០៧ឆ្នាំ ។ ពួកគេធ្វើការជាទាហាន តែតាមការពិត ពួកគេជាឧបករណ៍សិច សម្រាប់ពួកប្រុសថ្នាក់លើសោះ ។

















បើតាមអ្នកចុះចូលក្នុងកូរ៉េខាងត្បូងម្នាក់បានអះអាងថា ក្រុមស្រីស្អាត Cheerleader របស់កូរ៉េខាងជើងដែលលោកគឹម ជុងអ៊ុន បានចាត់តាំងមកឲ្យចូលរួម នៅក្នុងព្រឹត្តិការណ៍កីឡា «Winter Olympics» ក្នុង Pyeongchang ត្រូវបានប្រើជា «ទាសករផ្លូវភេទ» ដោយពួកវរជននយោបាយរបស់កូរ៉េខាងជើង។


អ្នកស្រី Lee So-yeon អាយុ ៤២ ឆ្នាំ ដែលជាអតីតតន្ត្រីករយោធាម្នាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្នុងឆ្នាំ ២០០៨ បាននិយាយថា ក្រុមនារីអ្នករាំ និងច្រៀងទាំងនោះ ត្រូបានបង្ខំឲ្យស្រាត និងផ្តល់សេវាផ្លូវភេទ នៅឯពិធីជប់លៀងដែលព្រឹត្តឡើងជារៀងរាល់ថ្ងៃ សម្រាប់សមាជិកការិយាល័យនយោបាយមជ្ឈិមរបស់ប្រទេសនេះ ។

អ្នកស្រី Lee បានប្រាប់ Bloomberg ថា៖ «ក្រុមសិល្បៈកូរ៉េខាងជើងមកទីនេះ និងសម្តែងការរាំ និងច្រៀងគួរឲ្យស្រលាញ់ ប៉ុន្តែ មិនគ្រាន់តែពួកគេត្រូវទទួលខុសត្រូវលើការឃោសនាឲ្យ គឹម ជុងអ៊ុន ប៉ុណ្ណោះទេ តែពួកគេក៏ត្រូវបានទៅកាន់បក្ស និងផ្តល់សេវាផ្លូវភេទថែមទៀតផង»។
«នារីៗនៅទីនោះ នៅពេលដែលពួកគេចូលរួម ពួកគេត្រូវស្រាតសម្លៀកបំពាក់អស់តែម្តង ។ នេះគឺជាការឈឺចាប់ផ្លូវកាយ ដែលពួកគេត្រូវឆ្លងកាត់» ។



យ៉ាងណាមិញ នារីអត្តពលិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ ក៏ត្រូវបានលោក Kim Hyung-soo អាយុ ៥៤ ឆ្នាំ ដែលបានចុះចូលជាមួយកូរ៉េខាងត្បូងក្នុងឆ្នាំ២០០៩ ជាមួយកូនប្រុសរបស់គាត់ ពណ៌នាថាជា «ទាសករផ្លូវភេទ» ផងដែរ។
គាត់និយាយថា៖ «មានពាក្យមួយនោះនិយាយថា នារីអត្តពលិកទាំងនោះ គឺជា 'ទាសករផ្លូវភេទ' របស់ គឹម ជុងអ៊ុន ។ ហើយសូម្បីគ្រូបង្វឹក ក៏ជាទាសករផ្លូវភេទសម្រាប់ គឹម ជុងអ៊ុន និងរបបកូរ៉េខាងជើងផងដែរ»៕





សូមទស្សនា វីដេអូដូចខាងក្រោម៖
ប្រភព៖ ksn
No comments:
Post a Comment