

ផ្តើមចេញពីភ្លើងប្រចណ្ឌ ខខាងប្រុសសទៅលើខាងស្រី ដែលកកំពុងមានវ័យសាច់សខ្ចីដូចបណ្តូលចេក ដែលធ្វើឲ្យកន្លង់ជាច្រើន ចង់បាននោះ បានធ្វើឲ្យគូដណ្តឹង នីឡា លោក រង្ស៊ី កូនប្រុសថៅកែវង់បាសាក់ ភី សុគន្ធី មានជម្លោះជាមួយគ្នា រហូតមានព័ត៌មាន ផ្តាច់ពាក្យថែមទៀតផង ។
លោក តាវ៉ិចទ័រ បានផ្តល់បទសម្ភាសន៍ អោយស្ថាប័នក្នុងស្រុកមួយថា សម្រាប់កូនស្រីរបស់លោក មិនមែនបញ្ហាអ្វីទេ គឺនៅតែត្រូវគ្នាជាធម្មតា ជាមួយគូដណ្តឹង អ៊ីចឹងសូមកុំអោយមានការយល់ច្រលំធ្វើអ្វី ។

បើទោះបីជាយ៉ាងនេះក្តី អ្នកស្រី ភី សុគន្ធី ដែលត្រូវជាម្តាយ ខាងប្រុស បានលើកឡើងថា ពិតជាមានរឿងឈ្លោះប្រកែកគ្នាមែន តែអ្វីៗទាំងនោះផ្តើមចេញពីភ្លើងប្រចណ្ឌរបស់ កូនប្រុសអ្នកស្រី តែប៉ុណ្ណោះ ។ អ្នកស្រីថា កូនប្រុសអ្នកស្រី រាងហួសហេតុពេក ដែលប្រើចិត្តស្រឡាញ់ខ្លាំង ប្រចណ្ឌ ទៅលើនីឡា តែអ្នកស្រី មិនកាន់ជើងកូនប្រុសទេ ។
អ្នកស្រី ភី សុគន្ធី ថា អ្នកស្រីបានពន្យល់កូនប្រុសរួចរាល់ហើយ អោយរៀនបើកចិត្តធំទូលាយ ព្រោះអី នីឡាជាអ្នកសិល្បៈ ដូចដែលខ្ញុំជាម្តាយនេះដែរ ។ អ្នកស្រី ភី សុគន្ធី នៅតែឈរលើជំហរមួយដូច លោកតាវ៉ិចទ័រ ថាកូនសម្រាប់សម្ព័ន្ធ ស្នេហា រវាងកូនប្រុស និងកូនប្រសារ គ្មានបញ្ហាអ្វីនោះទេ ហើយក៏មិនឈានដល់ការបែកបាក់នោះដែរ ទាំងនេះវាជារឿងស្នេហាយុវវ័យ ស្រឡាញ់ច្រើន ប្រចណ្ឌក៏ច្រើនដែរ ៕







No comments:
Post a Comment