
តាម Daily Star នោះខខ្សសែវីដេអូឃ្លីបនេះ ថតដោយ Sam Billiter ជាអ្នកកលើកាំបិតផ្តាច់ក្បាលពស់វែកនេះដោយផ្ទាល់ នៅរដ្ឋ Alabama អាមេរិក។
Sam ពោលថា គាត់បង្ខំចិត្តលើកដៃប្រល័យជីវិតវា ព្រោះបារម្ភថា វានឹងវាយលុកលើកូនប្រុសអាយុ ៤ ឆ្នាំ របស់គាត់ ឬ ក៏សុនខចិញ្ចឹមនៅផ្ទះ ។




Sam ពោលបន្តថាៈ «ខ្ញុំបានសម្លឹងឃើញពស់វែកខ្មោច (Copperhead) កំពុងវារមករកកាន់តែកៀក ។ ខ្ញុំពុំមានជម្រើសអ្វីផ្សេងទេ ។ ខ្ញុំត្រូវតែសម្លាប់វា»។ ប៉ុន្តែ Sam ពិតជាស្រឡាំងកាំង ពុំនឹកស្មានដល់ថា ពស់ដ៏កាចសាហាវនេះ ក្រោយពីត្រូវកាប់ផ្តាច់ក្បាលនោះ ផ្នែកក្បាលរបស់វានៅបន្តមានជីវិតប៉ុន្មានម៉ោងទៀត ហើយស្រាប់តែបែរនៅស៊ីសាច់ ហើយខាំបញ្ចូលជាតិពិសទៅក្នុងរាងកាយរបស់វាទៀត ។ វាបានបន្តខាំដងខ្លួនរបស់វាជាប់ រហូតទល់ដាច់ខ្យល់៕



No comments:
Post a Comment