
(ភ្នំពេញ)៖ ថ្មីៗនេះគេបានឃើញពិធីកករលោក អេង ឫទ្ធី បានឡើងឋានៈជាឯកឧត្តមនិងបានតែងតាំងជាទីប្រឹក្សសារបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ថែមទៀត។ ក្នុងនោះគេបានឃើញអ្នកនាង ស៊ឹម សូលីកា បានទៅលើកទឹកចិត្តលោក អេង ឫទ្ធី យ៉ាងរីករាយទៀតផង ។ មានការលើកឡើងថាស្ងាត់ៗ ស៊ឹម សូលីកា ក្លាយជាជំទាវហើយ។



ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍ពិធីករការិនីប្រចាំទូរទស្សន៍បាយ័ន ស៊ឹម សូលីកា និង អេង ឫទ្ធីកាន់តែផ្អែមល្ហែម និងបើកចំហរជាងមុន។ ជារឿយៗអ្នកទាំងពីរតែងបង្ហោះរូបថតស្វីតស្វីតមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ។ ថ្មីៗនេះគេបានឃើញលោក អេង ឫទ្ធី ដែល មានឈ្មោះដើមថា ម៉ែន អេង មានងារជាឯកឧត្តមនិងបានតែងតាំងជាទីប្រឹក្សារបស់សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស កាលពីពេលថ្មីៗនេះថែមទៀត ។



នៅក្នុងឱកាសនោះគេបានឃើញអ្នកនាង ស៊ឹម សូលីកា បានទៅលើកទឹកចិត្តដល់លោក អេង ឫទ្ធី ដែលមើលទៅមិនខខុសពីប្តីប្រពន្ធទេ ។ ក្នុងនោះក៏មានការលើកឡើងពីសំណាក់មហាជនថា អ្នកនាង ស៊ឹម សូលីកា ក្លាយជាជំទាវហើយ៕









ប្រភព៖ ប្រជាប្រិយ
No comments:
Post a Comment