

មនុសស្សជាច្រើនតែងយល់ថា តារាKpop មិនត្រឹមតែមានសម្រស់ស្អាតនោះទេ ថែមទាំងមានជីវិតឡូយឆាយសម្បូរបែប គួរឲ្យច្រណែនថែមទៀតផង។យ៉ាងណាមិញ នេះគ្រាន់តែជាមួយផ្នែកកតូចតែប៉ុណ្ណោះ ដោយតាមពិតទៅ អ្វីដែលអ្នកំពុងគិតនេះ គឺផ្ទុយទាំងស្រុង ពីជីវិតពិតរបស់តារាKpopទាំងនេះ។ ជីវិតពិតនិងការរស់នៅរបស់ពួកគេ គឺមិនស្រណុកស្រួលដូចអ្វីដែលអ្នកកំពុងឃើញឡើយ។

ជាក់ស្តែង ក្នុងនោះសមាជិកមួយរូបរបស់ ក្រុមចម្រៀងស្រីល្បីឈ្មោះ Red Velvet គឺកញ្ញា Wendy បានទម្លាយពីជីវិតពិតដ៏សែនជូរចត់របស់ខខ្លួនទាំងទឹកភ្នែក កាលពីអំឡុងពេលហ្វឹកហាត់ មុនពេលក្លាយជាតារាចម្រៀងជាផ្លូវការ ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះ នាងនៅតែមានសម្ពាធជាមួយនឹងរឿងនេះ ។ ដោយក្នុងនោះ នាងបានលើកឡើងថា នាងបានរស់នៅ និងសិក្សានៅបរទេស តាំងពីរៀនថ្នាក់ទី៥ ដូចនេះឲ្យតែដល់ថ្ងៃកំណើតនាងជារៀងរាល់ឆ្នាំ ម្តាយរបស់នាងតែងតែ ផ្ញើបាច់ផ្កានិងនំកំណើតឲ្យនាងមិនដែលខានឡើយ។


ដោយឡែក គ្រាន់តែWendyបានចូលហ្វឹកហាត់ នៅក្នុងផលិតកម្មចម្រៀងភ្លាម ដោយសារតែកាលនោះ នាងធាត់ខ្លាំង នាងក៏ត្រូវបានក្រុមហ៊ុនដាក់គំនាប ឲ្យនាងធ្វើការសម្រកទម្ងន់ជារៀងរាល់ថ្ងៃ ដោយការញុំាតែបន្លែផ្លែឈើ គ្មានសាច់ ជាមួយនឹងការហ្វឹកហ្វាត់រយៈពេល៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ ។ តួយ៉ាង រហូតមកដល់ថ្ងៃកំណើតនាង ម្តាយរបស់នាងក៏បានផ្ញើនំខេកល្ពៅ ដែលមានជាតិស្ករ និងកាឡូរីទាបដល់នាង។ ប៉ុន្តែបន្ទាប់ពីនេះ Wendy ក៏ត្រូវបានក្រុមហ៊ុនស្តីបន្ទោសឲ្យនាងជាខ្លាំង ដោយសារតែនាងញុំានំទាំងនោះ ទើបធ្វើឲ្យនាងបរាជ័យក្នុងបទវិន័យសម្រកទម្ងន់។







No comments:
Post a Comment