អតីត​តារាចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ លោក​ ខេមរៈ​ សិរីមន្ត​ ហាក់​មាន​ភាព​មមាញឹក​ក្នុង​វិ​ថី​សិល្បៈ​ និង​ទទួល​បាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង​ហើយ​នោះ​ប៉ុន្តែ​បើ​មើល​មក​ជីវិត​ឯកជន​របស់​លោក​វិញ​គឺ​លោក​តែង​លាក់បាំង​នឹង​ព័ត៌មាន​ថា​លោក​មាន​ប្រពន្ធ​ និង​កូន​ពីរ​នាក់​ដែល​ការ​លាក់បាំង​នេះ​វា​ខុស​ពី​តារា​សិល្បៈ​ផ្សេងៗ​ដែល​ទោះជា​ពួក​គេ​ល្បី​ទៅ​ហើយ​ប៉ុន្តែ​ពួក​គេ​ពុំដែល​លាក់បាំង​ពី​ដៃគូ​ជីវិត​ឡើយ​។​

ស្រាប់តែ​ថ្មីៗ​នេះ​មាន​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ មាន​ប្រពន្ធ​ និង​កូនប្រុស​ស្រី​ពីរ​នាក់​ រួច​ទៅ​ហើយ​ បន្ទាប់​ពី​ព្យាយាម​លាក់បាំង​ការ​ពិត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រួច​មក​។​ ប្រភព​នោះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​«​ការ​ពិត​លោក​ ខេមរៈ​ សិរីមន្ត​ និង​ភរិយា​ បាន​រៀប​ការ​ជាមួយ​គ្នា​ស្ងាត់ៗ​ ក្នុង​អំឡុង​ ឆ្នាំ​ ២០១២​ ឬ​ ២០១៣​ មក​ម្ល៉េះ​ ខណៈ​លោក​ ខេមរៈ​ សិរីមន្ត​ មិន​បាន​អញ្ជើញ​ភ្ញៀវ​ អ្នក​រួម​អាជីព​ជាមួយ​គ្នា​ចូលរួម​នោះ​ទេ​។​ អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​សម្គាល់​កាន់តែ​ច្បាស់​នោះ​ គឺ​ រូបថត​របស់​ស្ត្រី​ ដែល​គេ​អះអាង​ថា​ ភរិយា​របស់​លោក​ ខេមរៈ​ សិរីមន្ត​នោះ​ គឺ​ថត​ក្នុង​ពេល​ទៅ​លេង​ស្រុក​លោក​ សិរីមន្ត​ ដែល​ស្ថិត​នៅ​ ភូមិ​តា​ម៉ូត​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ដោយ​រូប​នេះ​ ភរិយា​របស់​លោក​ ឈរ​ថត​នៅ​មុខ​ផ្ទះ​របស់​ឪពុកមា​ លោក​ សិរីមន្ត​ ដែល​មានឈ្មោះ​ថា​ ឈាន់​ សុខ​ម៉េ​ង​»​។

​​ប្រភព​បាន​បន្ត​ថា​ «​ភរិយា​របស់​ លោក​ខេមរៈ​ សិរីមន្ត​ ត្រូវ​បាន​គេ​ដឹង​ថា​ ធ្លាប់​បាន​ធ្វើការ​ជាមួយ​ស្វាមី​ និង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ជា​ញឹកញាប់​ ខណៈ​ភរិយា​របស់​លោក​ ជា​កូន​អ្នកមាន​ធូរធា​មក​ពី​ភ្នំពេញ​ មិនមែន​មក​ពី​ខេត្តកំពង់ចាម​ ដូចដែល​ប្រភព​មិន​ច្បាស់​លើក​ឡើង​នោះ​ទេ​។​ ជាមួយ​គ្នា​នេះ​ ភរិយា​របស់​តារា​ប្រុស​ប្រចាំ​ផល​តិក​ម្ម​ហង្ស​មាស​ លោក​ ខេមរៈ​ សិរីមន្ត​ រូប​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ មានឈ្មោះ​ ផ​ល្លី​ និង​កូនប្រុស​ច្បង​មាន​អាយុប្រមាណ​ជាង​ ៥​ឆ្នាំ​ មានឈ្មោះ​ថា​ ខេមរៈ​ មន្ត​ស្នេហ៍​ ខណៈ​កូនស្រី​ មាន​អាយុ​ជាង​២​ឆ្នាំ​ មានឈ្មោះ​ថា​ ខេមរៈ​ ស្ត្រី​»​។

​​ជុំវិញ​រឿងរ៉ាវ​មួយ​នេះ​គេ​នៅ​ពុំ​ទាន់​ឃើញ​ក្រុម​គ្រួសារ​ រួម​ទាំង​សា​ម៉ី​ខ្លួន​លោក​ ខេមរៈ​ សិរីមន្ត​ ចេញ​មុខ​បញ្ជាក់​ ឬ​ច្រានចោល​យ៉ាងណា​នោះ​ឡើយ​ ខណៈ​ដំណឹង​មួយ​នេះ​កំពុង​តែ​បាន​ចែកចាយ​ស្ទើរតែ​ពាសពេញ​សារព័ត៌មាន​ក្នុងស្រុក​ទៅ​ហើយ​៕

អាថ៌​កំបាំង​ ខេមរៈ​ សិរីមន្ត​ មាន​ប្រពន្ធ​ និង​កូន​ពីរ​នាក់​ត្រូវ​បាន​បង្ហាញ​ បន្ទាប់​ពី​…

No comments:

Post a Comment