
ប្តីប្រពន្ធ២រូបនៅទីកក្រុង Englewood រដ្ឋ Florida (អាមេរិក) ឲ្យដឹងថា មានសសត្វណាមួយនោះកំពុងស្នាក់នៅដំបូលផ្ទះរបស់ខខ្លួន តែពួកគេពុំខ្វាយខ្វល់ ព្រោះនឹកស្មានថាជាពួកកណ្តុរ ៣-៤ក្បាលប៉ុណ្ណោះ។ តែដល់ប្រទះឃើញទើបពួកគេទន់ដៃជើងអស់តែម្តង។




តាម Daly Mail លោក Bob និងអ្នកប្រើ Linda Van der Herchen ជាភរិយាព្រមទាំងកូនប្រុសរស់នៅក្នុងផ្ទះនេះ។ ប៉ុន្មានឆ្នាំហើយដែលពួកគេឮសម្រិបស្នូរក្រោកក្រាកលើពិដានផ្ទះ តែពុំរវីរវល់ព្រោះសន្និដ្ឋានថា ជា…កណ្តុរតែប៉ុណ្ណោះ។
នាពេលចុងក្រោយថ្មីៗកន្លងទៅនេះដោយកូនប្រុសមានអារម្មណ៍ពិបាកទ្រាំ នឹងស្នូរចម្លែកទើបលោក Bob សម្រេចចិត្តចោះពិដាន១ប្រឡោះ ដើម្បីពិនិត្យមើល មូលហេតុ ថាមកពីអ្វីឱ្យប្រាកដទៅ។ នៅពេលដែលចោះរួចពិនិត្យមើល លោកពិតជាព្រឺរោម ឡើងឡើងរឹងដៃជើង គ្រាឃើញសត្វដែលពុំមែនជាកណ្តុរដូចការដែលលោកនឹកស្មាននោះឡើយ តែវាគឺជាពស់ធំ១ក្បាលទៅវិញ។









ភ្លាមនោះពួកគេបានទូរស័ព្ទហៅអ្នកឯកទេសចាប់ពស់ វាគឺជាពស់ថ្លាន់កន្ទុយក្រហម ដែលជាពូជពស់ថ្លាន់អាមេរិកខាងត្បូងប្រវែង២ម៉ែត្រ។
លោកពោលយ៉ាងរន្ធត់ថា "ខ្ញុំត្រូវពង្រឹងស្មារតី ប៉ុន្មាននាទីទើបជឿលើអ្វីៗនៅពីមុខខ្ញុំ ព្រះអើយស្មានពុំដល់ថា ប៉ុន្មានឆ្នាំមកនេះពួកខ្ញុំបានរួមរស់ជាមួយសត្វដ៏គ្រោះថ្នាក់ ដោយពុំដឹងអ្វីទាំងអស់សោះ!"។
វាថែមទាំងធ្វើសំបុក១យ៉ាងរឹងមាំលើនោះទៀតផង ពិតជាធ្វើឱ្យព្រឺក្បាលមែនទែន។!!!
សូមទស្សនាវីដេអូដូចខាងក្រោម៖









WATCH: A Florida homeowner got the surprise of his life when he found a 6-foot long boa constrictor living in his attic. pic.twitter.com/Q5TrMNB4kB
— NBC News (@NBCNews)
9 August 2017
No comments:
Post a Comment