
ចិន៖ វីដេអូដ៏ចម្លែកកមួយត្រូវបានគេបង្ហោះនៅលើអ៊ិនធើណេត ដោយបង្ហាញពីបុរសសជាគ្រូទាយម្នាក់ កំពុងទស្សន៍ទាយរាសីស្ត្រីម្នាក់ដោយយក ដៃស្ទាបដើមទ្រូងរបស់នាង ដែលខខ្សែវីដេអូនេះត្រូវគេជឿជាក់ថា ថតនៅក្នុងប្រទេសចិន។ខ្សែអាត់វីដេអូដែលមានរយៈពេល៨វិនាទីនេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមរបស់ចិន Miaopai ដោយម្ចាស់គណនីឈ្មោះ Xiao Yuwen ដែលអះអាងថា ជាអ្នកថតរូបដំណើរកម្សាន្ត មកពីខេត្តយូណាន របស់ប្រទេសចិន។




នៅក្នុងវីដេអូនេះគេមើលឃើញថា មានមនុស្សជាច្រើន នៅចោមរោមមើលបុរសម្នាក់ ដែលត្រូវបានគេជឿថាជាគ្រូទាយ កាន់ឈើច្រត់មួយគូនៅដៃម្ខាង ហើយស្រ្តីម្នាក់ដែលកំពុងឲ្យគាត់ទស្សន៍ទាយ ត្រូវបានគេឃើញសំឡឹងមើលបុរសនេះ ដោយទឹកមុខងឿងឆ្ងល់។
តែទោះជាយ៉ាងណា មិនមានការសន្ទនាអ្វីរវាងបុរសនេះ និងស្រីនេះក្នុងវីដេអូនោះទេ។គួរបញ្ជាក់ថា វីដេអូមួយនេះ បានទាក់ទាញអ្នកទស្សនា ជិត២លានដង ក្នុងរយៈពេលមិនដល់មួយអាទិត្យផង។ ក្នុងនោះក៏មាន អ្នកលេងបណ្តាញសង្គម មួយចំនួន បាននិយាយថា "តើមានអ្វីកើតឡើងប្រសិនបើមានបុរសម្នាក់មកឲ្យគាត់ទាយ តើគាត់នឹងនៅតែស្ទាបសុដនទៀតឬ?" ខណៈអ្នកលេងអ៊ិនធើណេតផ្សេងទៀតសម្តែងការចាប់អារម្មណ៍លើជំនាញទាយបែបបនេះ ដោយបាននិយាយថា "តើគាត់បង្រៀននរណាម្នាក់ដែរឬអត់? ខ្ញុំពិតជាចង់រៀនណាស់"។




ការទស្សន៍ទាយរាសី ត្រូវបានគេឃើញជាធម្មតាទៅហើយ នៅក្នុងដែនដីប្រទេសចិន ហុងកុង តៃវ៉ាន់ និងផ្នែកខ្លះទៀតនៃប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ មនុស្សជាច្រើនជឿថា ផ្នែកមួយចំនួននៃរាងកាយ អាចជាសញ្ញាប្រាប់ផ្លូវសម្រាប់ពេលអនាគតរបស់ខ្លួន៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
No comments:
Post a Comment