

ភ្នាកក់ងារម៉ូដែលចិន Oriental Beauty សសហការជាមួយអ្នកជ្រើសបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ បានធ្វើពិធីប្រកួតប្រជែង ជ្រើសរើសនារីអាកាសចរ ស្រស់ស្អាតជាងគេបំផុតនៅទីក្រុងគីន តៅ ភាគខខាងកើតខេត្តសានទុង កាលពីសប្ដាហ៍មុន។

សិស្សស្រីថ្នាក់វិទ្យាល័យក្មេងៗ ប្រមាណជាង ១ ០០០នាក់ មកពីខេត្តសានទុង, ហេបេ, សានស៊ី, អានហ៊ុយ, ជាំងស៊ូ និងជីលីន បានស្លៀកពាក់ឈុតប៊ីគីនី និងឯកសណ្ឋាននារីអាកាសចរក្នុងការប្រកួតជ្រើសរើស ដោយសង្ឃឹមថានឹងទទួលបានការងារបែបនេះមួយ។ នារីទាំងនោះត្រូវមានកម្ពស់ចាប់ពី ១,៦៥ម៉ែត្រឡើងទៅ សម្ដីផ្អែម មិនមានសន្លាកតាមស្បែក ស្បែកស និងមានរាងស្រឡូន។
ក្រុមហ៊ុនអាកាសចរណ៍ចិន China Airline ជាក្រុមហ៊ុនធំមួយ ដែលផ្ដល់ប្រាក់ឈ្នួលដល់នារីអាកាសចរជាមធ្យម ២០ដុល្លារអាមេរិកក្នុងមួយម៉ោង៕






No comments:
Post a Comment