
ថ្វីៗនេះ គណនីហ្វេសសប៊ុកកមួយឈ្មោះ Jakchai Banyensakul បានបង្ហោះ វីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពរបស់ពស់ថ្លាន់មួយក្បាល ព្យាយាមខខ្ជាក់សត្វឆ្មា មួយក្បាលចេញពីពោះរបស់វា ដែលសកម្មភាពមួយនេះ បានក្លាយជាចម្ងល់មួយ របស់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ។


ប្រភពព័ត៌មាន បានឱ្យដឹងថា តាមពិតសត្វឆ្មាមួយក្បាលនោះ ត្រូវបានសត្វពស់ថ្លាន់លេបរយៈពេល ៣ថ្ងៃមកហើយ ហើយខណៈនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅក្រុមជំនាញ មកជួយមើលដែលហេតុការណ៍នេះបានកើតឡើង នៅម្ដុំអាគារ ព្រះឆាឧធិត លេខ ៣៣ ។




ក្រោយពីវីដេអូឃ្លីបខាងលើនេះ ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានមតិជាច្រើនបាន លើកឡើង ដោយចោទសួរថា «ហេតុអ្វី បានជាពស់ថ្លាន់ព្យាយាម ខ្ជាក់សត្វឆ្មានោះចេញពីពោះវាវិញ បើវាបានលេបហើយនោះ?» ហើយក្នុងនោះក៏មានមតិខ្លះ បានបង្ហាញថា «ប្រហែលជាពស់ថ្លាន់នោះ ជួបជាមួយសត្រូវរបស់វា ទើបវាព្យាយាមខ្ជាក់ចំណីចេញ ដើម្បីងាយស្រួលបម្លាស់ទី ៕
សូមទស្សនាវីដេអូដូចខាងក្រោម៖


No comments:
Post a Comment