

តារាសសម្ដែង និងកកំប្លែង ម៉ាដូណា មានអារម្មណ៍មិនសប្បាយចិត្តក្រោយឃើញ ខខេមរៈ សិរីមន្ត ចេញបទ"រាំក្បាច់ក្ងោក" ដូចខ្លួន ចំថ្ងៃតែមួយជាមួយគ្នាទៀតគឺនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ ។
ម៉ាដូណា បានរៀបរាប់ថា ចំពោះបទ"មករាំក្បាច់ក្ងោក" របស់លោកមិនបានលួចចម្លងពីអ្នកណាទាំងអស់ អ្វីដែលសំខាន់បទចម្រៀងមួយបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងខ្លួនឯងសុទ្ធសាធ តាំងពី៦ខែមុនម្ល៉េះមុនត្រៀមចេញថត MV ទុករាំកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី

អត់ដឹងយាយថាម៉ិច! ម៉ាដូណាយំឆ្អែតចិត្តក្រោយឃើញ សិរីមន្ត ចេញបទ"រាំក្បាច់ក្ងោក" ដូចខ្លួនដែល
ជាតិខ្មែរខាងមុខ ហើយលោកមានអារម្មណ៍ថាឆ្អែតចិត្តយ៉ាងខ្លាំង ក្រោយឃើញតារាក្នុងផលិតកម្ម ហង្សមាស លោក ខេមរៈ សិរីមន្ត ចេញបទ"រាំក្បាច់ក្ងោក" ដូចខ្លួនដែរ។តារាពហុជំនាញរូបនេះបន្ថែមថា៖" ខ្ញុំមិនដឹងថាអ្នកណាលួចចម្លងពីអ្នកណាទេ ព្រោះបទហ្នឹងខ្ញុំចេញតាំងពីកន្លះឆ្នាំមុន មានបង សួន ពិសិដ្ឋ
ជាសាក្សី ហើយមុនចេញថត MV ពេលឡើងប៉ុស្តិ៍ទូរទស្សន៍ខ្ញុំយកបទហ្នឹងមកច្រៀងរាំដើម្បីបង្ហាញទស្សនិកជន ស្រាប់តែជិតដល់ថ្ងៃចូលឆ្នាំ ស្រាប់តែ សិរីមន្ត គាត់ចេញបទហ្នឹងមកដែរ មានដាក់ក្ងោកដូចគ្នាទាំងអស់ ដល់ពេលអ៊ីចឹងយើងជាម្ចាស់ដើមមានអារម្មណ៍ថា អន់ចិត្តព្រោះយើងមានគំនិតបង្កើតបទហ្នឹង"។
ពាក់ព័ន្ធករណីខាងលើនេះភាគីខាងកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺលោក ខេមរៈ ភារុណ ត្រូវជាបងប្រុសបានឆ្លើយយ៉ាងខ្លីថា លោកអត់បានដឹងទេទាក់ទងបទ"រាំក្បាច់ក្ងោក" របស់ប្អូនប្រុសខ្លួន ព្រោះពេលនេះលោកកំពុងតែជាប់ប្រជុំ៕






No comments:
Post a Comment