
បុរសសជនជាតិចិនម្នាកក់ឈ្មោះ Xu ដែលទើបរៀនបើកបរ បានព្យាយាមលេបប័ណ្ណបើកបររបស់ខខ្លួន ក្រោយត្រូវប៉ូលិសឃាត់រថយន្ត ដោយសារបំពានច្បាប់ចរាចរ នៅភាគនិរតីប្រទេសចិន។

ខ្សែវីដេអូមួយ បានបង្ហាញពីសកម្មភាពអ្នកបើកបរម្នាក់ ដែលកញ្ឆក់យកប័ណ្ណបើកបររបស់ខ្លួនពីប៉ូលិសម្នាក់ បន្ទាប់មកក៏បានលេបវា ដើម្បីជៀសវាងការពិន័យជាប្រាក់។ លោក Xu បានបើកបរដោយប្រើប្រាស់ប័ណ្ណបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈដែលលោកទើបតែប្រឡង និងកំពុងរង់ចាំទទួលប័ណ្ណបើកបរពេញសិទ្ធ។

ជាមួយគ្នានេះដែរ ប៉ូលិសចរាចរណ៍ ក៏បានរកឃើញថា លោក Xu មិនបានយករថយន្តដឹកទំនិញរបស់ខ្លួន ទៅធ្វើការត្រួតពិនិត្យប្រចាំឆ្នាំនោះទេ។ បន្ថែមពីនេះទៀត លោក Xu ក៏មិនបានដាក់ស្លាកលេខ នៅខាងក្រោយរថយន្តទៀត។ ប៉ុន្តែ លោក Xu បានពន្យល់ថា លោករៀបនឹងយករថយន្តទៅជួសជុស ដូច្នេះមិនបានដាក់ផ្លាកលេខនោះទេ។
ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតលោក Xu ត្រូវបានផាកពិន័យចំនួន ៤០០ យន់ (ប្រហែល ៦០ដុល្លារ) និងទទួលបានពិន្ទុផាកពិន័យចំនួន ១៥ ពិន្ទុផងដែរ៕



No comments:
Post a Comment