
នរណាមិនញ័រសសាច់! នារីអាមេរិកកម្នាក់ចេះតែដេកមិនលក់រាល់យប់ បង្កៃកាមេរ៉ាដើម្បីរកមូលហេតុស្រាប់តែលែងហ៊ានដេក
វីដេអូគួរឱ្យព្រឺព្រួចបានពីអាមេរិកមួយនេះអាចធ្វើឱ្យលោកអ្នកគេងបើកភ្លើងយប់នេះ។


នាង Iris Alamo មកពីទីក្រុង Chicago សហរដ្ឋអាមេរិកបានលើកឡើងថា នាងមានបញ្ហាគេងមិនលក់សឹងរាល់យប់។
ដោយតាំងចិត្តថារកឱ្យឃើញមូលហេតុដែលធ្វើឱ្យនាងគេងមិនលក់រាល់យប់ Iris Alamo បានបង្កៃកាមេរ៉ាមួយក្នុងបន្ទប់នាងដើម្បីរកមើលមូលហេតុដែលធ្វើឱ្យនាងគេងមិនលក់។
ប៉ុន្តែនាងភ័យញ័រទទ្រើក ក្រោយពេលដឹងមូលហេតុដែលធ្វើឱ្យនាងក្រោកឡើងរាល់យប់។


ដោយសរសេរលើ Facebook នៅដើមសប្តាហ៍មុន នាងបានសរសេរថា "ប្រើពេលជិតមួយឆ្នាំ ប៉ុន្តែទីបំផុតថតបានរបស់មួយនៅលើវីដេអូ…នេះហើយប្រហែលជាមូលហេតុដែលធ្វើឱ្យខខ្ញុំគេងមិនលក់រាល់យប់"។
ក្នុងវីដេអូនេះ Iris កំពុងដេកលក់យ៉ាងស្រួល ប៉ុន្តែភ្លាមនោះទ្វារបន្ទប់ក៏ចាប់ផ្តើមបើកបន្តិចម្តងៗ។ ពេលទ្វារបើកាន់តែធំ នាងចាប់ទាញភួយគ្របមុខដើម្បីដេកឱ្យលក់ ប៉ុន្តែហាក់ដូចជាមានអ្វីមួយទាញភួយនាងចេញ។
ដោយភិតភ័យខ្លាំងពេក នាងបានស្ទុះបើកភ្លើង។ ប៉ុន្តែភ្លើងស្រាប់តែបិទដោយខ្លួនវា ហើយនាងព្យាយាមបើកម្តងទៀត វាក៏បិទដោយខ្លួនវាម្តងទៀត ហើយនាងក៏ងើបទៅបើកភ្លើងផ្សេងទៀត។
ក្រោយមកនាងឡើងលើគ្រែរបស់នាងវិញ ហើយភ្លើងនោះក៏បិទដោយខ្លួនវាដែរ។ វីដេអូនេះបញ្ចប់ជាមួយនាងសម្លឹងមើលជុំវិញទាំងភិតភ័យ ខណៈនាងព្យាយាមចូលដេកម្តងទៀតទាំងតក់ស្លុត។



ប៉ុន្តែគ្រប់គ្នាលើ Facebook មិនជឿនាងទេ ដោយចោទនាងថា សម្តែងសុទ្ធសាធ ដើម្បីឱ្យគេចាប់អារម្មណ៍វីដេអូរបស់នាងបង្ហោះលើ Facebook។
តើលោកអ្នកជឿវីដេអូរបស់កញ្ញា Iris Alamo ទេ?
សូមទស្សនាវីដេអូដូចខាងក្រោម៖
No comments:
Post a Comment