
បានបិទម៉ាសសខខ្មៅបកកមន្តពេញមុខ ទាំងខ្លួននាងមិនបានអានពីរបៀបប្រើប្រាស់អោយច្បាស់ ចុងក្រោយបន្ទាប់ពីបកវិញ ដាច់ដោយទាំងគល់នូវរោមចិញ្ចើមតែម្តង។ នាងបានបិទវាលើមុខ ហើយទុកវារយៈពេល១៥នាទី ដើម្បីអោយសារធាតុម៉ាស់ខ្មៅបកមុននោះ បានជ្រាបចូលសព្វទៅលើស្បែកមុខ និងស្ងួតហើយនោះ នាងក៏ចាប់ផ្តើមបកវាចេញវិញ។ ដោយការមិនយល់ នាងបានលាបលើសព្វមុខ រួមទាំងរោមចិញ្ចើមផង តែអ្វីមិនដូចនាងគិតឡើយ។





បងប្រុស
Genella
បានថតវីដេអូនូវសកម្មភាពដែលនាងបកវាចេញ ទាំងទប់សំណើចមិនចង់ជាប់បន្ទាប់ពីនាងបកវាចេញពីលើមុខ ការបកម៉ាសខ្មៅលើមុខនេះត្រូវចំណាយពេលដល់ទៅដល់បីនាទីឯណោះ ហើយវាបកដោយទាំងរោមចិញ្ចើមនាងថែមទៀតផង ។ តែជាសំណាងល្អ
Genella
បានទទួលសេវាព្យាបាលពីក្លីនីកថែរក្សាសម្ជស្សមួយដើម្បីព្យាបាលចិញ្ចើមនាងវិញ បន្ទាប់ពីវីដេអូបងប្រុសនាងបង្ហោះហើយត្រូវបានល្បីពាញពេញបណ្តាញអិនធើណេត។






ទោះបីជាបាត់បង់រោមចិញ្ចើមធម្មជាតិរបស់នាងក៏ដោយ នាងបានអោយដឹងថា រូបនាងមិនឈឺចាប់ខ្លាំងនោះទេ តែវាគឺជារឿងដ៏ហួសចិត្ត និងអស់សំណើេច។ វាគឺជាការធ្វើរឿងមួយដ៏ល្ងប់ខ្លៅ ដែលនាងមិនបានអានការណែនាំមុននឹងប្រើប្រាស់។ វាជាមេរៀនមួយដែលអ្នកដ៏ទៃគួរស្វែងយល់ និងស្វែងរកផលិតផលថែរក្សាសម្ជស្សណាដែលល្អ មុននឹងយកមកប្រើប្រាស់៕




សូមទស្សនាវីដេអូខាងក្រោម៖
No comments:
Post a Comment