
ទ្រីនីតេ និងតូបាគោ៖
មហាសសេដ្ឋីប្រាកក់វាល់លាន នៅឯប្រទេសទ្រីនីតេ និង តូបាគោ (Trinidad and Tobago) ថ្វីបើបានស្លាប់បាត់បង់ជីវិតទៅហើយក្តី ប៉ុន្តែនៅតែគ្រងមាសពេជ្រពាក់ជ្រែកខខ្លួន ដេក្នុងមឈូស តម្លៃខ្ទង់សែនដុល្លារ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មហាសេដ្ឋីខាងលើនេះ មានឈ្មោះថា
Seron Sukhedo
អាយុ៣៣ឆ្នាំ ជាមហាសេដ្ឋីអចលនទ្រព្យ ដ៏ល្បីល្បាញមួយរូប និងជាឈ្មួញចែកចាយលក់រថយន្ត ប្រចាំប្រទេសផងដែរ។
មហាសេដ្ឋីរូបនេះ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត កាលពីសប្តាហ៍មុននេះ ដោយត្រូវបានឃាតកមិនស្គាល់មុខ លបបាញ់ប្រហារនៅបរិវេណខាងក្រៅផ្ទះ (ផ្ទះគ្រួសារខាងប្រពន្ធ)។

ប្រភពដដែលបន្តថា សាកសពរបស់មហាសេដ្ឋី លោក Seron Sukhedo ត្រូវបានគេយកទៅបញ្ចុះ ដោយដេកក្នុងមឈូសធ្វើពីមាស ដែលមានតម្លៃ ៥០,០០០ដុល្លារអាមេរិក។
លើសពីនេះ សាកសពរបស់លោកថែមទាំងត្រូវបានគេ តុបតែងលម្អឲ្យយ៉ាងស្រស់ស្អាត ជាមួយនឹងគ្រឿងអលង្ការ មាសពេជ្រតូចធំ ខ្សែក ខ្សែដៃ ចិញ្ចៀន នាឡិកា ដែលត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅ ១០០,០០០ដុល្លារអាមេរិកឯណោះ។ ហើយក្នុងនោះ ក៏មានការដង្ហែសពទៅកន្លែងពិធី តាមរថយន្តទំនើបរបស់លោកផ្ទាល់ ម៉ាក Bentley តម្លៃ ១៥០,០០០ដុល្លារអាមេរិក ថែមទៀតផង។
បើទោះបីជាយ៉ាងណាក្តី ប្រភពមួយចំនួនជឿជាក់ថា គ្រឿងអលង្ការដែលពាក់លម្អនៅលើសាកសព អាចនឹងត្រូវបានគេដោះចេញមកវិញ មុនពេលដែលបូជាផងដែរ។
គួរឲ្យដឹងផងដែរថា កាលពីឆ្នាំកន្លងទៅ លោក Seron Sukhedo ក៏ធ្លាប់ត្រូវបានសមាជិកក្រុមប្រដាប់អាវុធ ក្នុងទីក្រុង Rasta City (ឥស្លាមជ្រុលនិយម) បានព្យាយាមប៉ុនប៉ងសម្លាប់ជីវិតលោកផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នប៉ូលិសក៏កំពុងតែបន្តការស៊ើបអង្កេត ទៅលើករណីបាញ់ប្រហារ សម្លាប់មហាសេដ្ឋីប្រាក់វាល់លានកូន២ រូបនេះផងដែរ៕
ទស្សនារូបភាពខាងក្រោម៖




The father of two lived in style – and went out in style too. On Friday, his body was laid in a $50,000 casket. Sheron was dressed in white and around his neck relatives placed his gold chains with medallions and other large pendants, repotted to be worth over $100000. His family also placed a pair of Timberland boots in the casket.
Sheron was doused in Moet champagne before he was cremated, and was escorted to his final resting place in his $150000 Bentley. [email protected]

No comments:
Post a Comment