

បន្ទាយមានជ័យ៖ មានរឿងរាវដ៏សសែនសោកកសង្រេងមួយបានកើតឡើងកាលពីអំឡុងឆ្នាំ ២០១៧ ទៅលើស្រីក្រមុំអាយុ ២១ ឆ្នាំម្នាក់ រហូតនាងដាច់ចិត្តចង.កសម្លាប់ខខ្លួនស្លាប់ចោលពិភពលោកដ៏ធំធេង។ ស្រីក្រមុំគិតខ្លីម្នាក់នេះមានឈ្មោះ អឿន លីតា ភេទស្រី អាយុ ២១ ឆ្នាំ រស់នៅភូមិភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលនាងដាច់ចិត្តចង.កសម្លាប់ខ្លួនបែបនេះគឺបន្ទាប់ពីដឹងថានាងមិនអាចរួមរស់ជាមួយសង្សារបណ្តូលចិត្ត ដោយសារឪពុកម្តាយ បង្ខំឲ្យភ្ជាប់ពាក្យ ជាមួយបុរសផ្សេង និងជិតរៀបការចោលប្រុសស្នេហ៍។

នៅកន្លែងកើតហេតុ គេរកឃើញលិខិតមួយច្បាប់ របស់ឈ្មោះ អឿន លីតា ដែលនាងបានសរសេរ មុនពេលនាងចងកសម្លាប់ខ្លួន។



សំបុត្រមួយច្បាប់នោះ បានសរសេថា «រវាងយើងបានត្រឹមជាសង្សារ យ៉ាងណាក៏មិនអាច លើសពីនេះដែរ ហើយជឿជាក់ចង់ជួប ចង់ថែរ ចង់នៅក្បែរ តែបានត្រឹមក្បែរក្នុងរយៈពេលខ្លី ស្រលាញ់ខ្លាំងបានត្រឹមតែជាសង្សារ សិទ្ធិរៀបការបានទៅអ្នកដទៃស្រលាញ់គ្នាចុងក្រោយ បានត្រឹមតែអាល័យ គ្មានថ្ងៃអូនបានធ្វើជាប្រពន្ធបងទេ»៕ ប្រភព៖ khnews007.com
No comments:
Post a Comment