
ភ្នំពេញ៖ នារីខខ្មែរពីនាកក់ននេះ គ្រងឈុតប៊ីគីនី បង្ហាញសសាច់ទួ្រង សាចភ្លៅ និងសាច់ក្បាលពោះ ដ៏សរលោង និងសិចស៊ី គួរឱ្យត្រេកត្រអាល , នាងៗទាំងពីរនាក់នេះ និយាយថា អផ្សុកណាស់ រកដៃគូដើរលេងកម្សាន្តនៅខេត្តព្រះសីហនុអត់បាន តែដោយសារបងប្អូនបុរសៗខ្លះ ចូលខុមមិនរិះគន់នាងអ៊ីចឹងទៅ ក៏ធ្វើឱ្យនាងខឹង ហើយនិយាយពាក្យអសុរោះ មកាន់អ្នកខុមមិនវិញ។



ភ្លាមៗនោះ នារី២នាក់នេះ ក៏ទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនវិញថា នាងធ្វើបែបនេះ ជាការជាន់ឈ្លី និងធ្វើឲ្យបាត់បង់តម្លៃស្ត្រីខ្មែរ។ ក្នុងវីដេអូប្រមាណ ១៤នាទី នារីរូបស្រស់ទាំង២នាក់ មិនត្រឹមតែលែងខ្លួនឲ្យមនុស្សក្នុងពិភពលោកបានឃើញទេ ថែមទាំងបានប្រើពាក្យសម្តីមិនសមរម្យជាច្រើន។ ជាក់ស្ដែង ខណៈនាងកំពុង Live វីដេអូ ក៏ជេរអ្នកខុមមិនថា «អាឆ្កែ, ប្រុសថោក, ស្រែៗ, បានត្រឹមតែមើលមិនបានស៊ី» ជាដើម។



ក៏មានមហាជនខ្លះទៀត និយាយថា ការលេងខ្លួនប៊ីគីនីរបស់នាងទាំងពីរនេះ មិនមែនជាការខុសឆ្គងអ្វីនោះទេ ព្រោះថា នេះជាឈុតសម្រាប់ស្លៀកដើរកម្សាន្តលើឆ្នេរ ឬ លេងទឹកសមុទ្រ ទៅឱ្យស្លៀកខោ ឬសំពត់ជិតឈឹងយ៉ាងម៉េចនឹងកើត សម័យនេះទៅហើយ? នាងមិនមែនស្លៀកប៊ីគីនីដើរផ្សារ ឬដើរក្នុងក្រុងឯណា? ប៉ុន្តែអ្វីដែលមិនមែនជាការល្អនោះ គឺនាងជេរគេអាក្រក់ៗពេក តែប៉ុណ្ណឹងទេ … បើកុំជេរគេវិញ គឺស្អាតទាំងព្រមតែម្ដង៕
No comments:
Post a Comment