
សស្រីស្អាត ដែលមានឈ្មោះ Vivi Strong (ឈ្មោះហ្វេសប៊ុកក) ជាតារាជើងទើបនឹងរះម្នាក់ បានរងរបួសដោយមុខខកាំបិតនៅលើថ្ងាសយ៉ាងដំណំ ខណៈនាងកើតគូជម្លោះជាមួយមិត្តភក្ដិដោយសាររឿងខ្ចីឡានគ្នាជិះ ហើយបើកទៅប៉ះពារគេ ក៏មានពាក្យសម្ដីមិនសមរម្យ ឈានទៅប្រើហិង្សាបង្ករបួស្នាមតែម្ដង។


គូជម្លោះម្ខាងទៀត ដែលជាស្រីស្អាតដែរនោះ គេក៏មិនទាន់ដឹងថា មានឈ្មោះពិតប្រាកដអ្វីដែរទេ ប៉ុន្តែ អាខោនហ្វេសប៊ុករបស់នាងមានឈ្មោះ Lin Lin White (ហៅអាលីន)។ រឿងបង្កទៅជាជម្លោះរនេះតារាស្រីជើងថ្មីVivi Strong (ឈ្មោះហ្វេសប៊ុក) ខាងលើបានបញ្ចេញឲ្យដឹងថា គឺមានពាក់ព័ន្ធនឹងការខ្ចីរថយន្ដ។



បើតាមសាររបស់ Lin Lin White បានរៀបរាប់នៅលើបណ្ដាញសង្គមដោយចោទថា Vivi Strongបានខ្ចីរថយន្តរបស់នាងទៅប្រើ ហើយបានបើកទៅប៉ះពារធ្វើឲ្យខូចរថយន្តរបស់នាង។ ពេលនោះនាងក៏មានការព្រួយបារម្ភ ក៏កើតជាសម្ដីជជែកគ្នាតិចតួច … ប៉ុន្តែមិននឹកស្មានថា Vivi Strongមិនទាន់ធ្វើរថយន្ដសងនាងវិញផង ស្រាប់តែនាំសង្សារជនជាតិចិនមកព្រួតវាយនាងទៅវិញ។



ចំណែកតារាស្រីជើងថ្មីVivi Strongដែលរងការចោទប្រកាន់នោះ បានចេញមុខបកស្រាយនៅលើហ្វេសប៊ុករបស់នាងវិញថា តាមពិតមិនមែននាងជាអ្នកបង្កទេ គឺភាគីម្ខាងទៀត អាលីន (Lin Lin White) ជាអ្នកមករករឿងនាងមុន ដោយមានទាំងកាន់កាំបិតក្នុងដៃផង ប៉ុនប៉ងធ្វើឃាតនាង , ពេលកំពុងជជែកគ្នារាងតឹងតែបន្តិច ស្រាប់តែនាងស្ទុះចូលមកាប់ខ្លួនតែម្ដង។ ដូច្នេះហើយ នាងក៏បានប្រវាយប្រតប់ រហូតដល់នាងត្រូវរបួសត្រង់ថ្ងាសមួយកាំបិត មានឈាមពេញមុខ។ភ្លាមៗនោះ សង្សារជនជាតិចិនរបស់នាង (Vivi Strong) ឃើញបែបនេះ ក៏បានទៅជួយឃាត់ និងបានរុញភាគីជម្លោះ គឺនាង Lin Lin White(អាលីន) ដួលទៅបុកនឹងតុបណ្ដាលឲ្យរងរបួសផងដែរ។



លើសពីនេះទៅទៀត កញ្ញា Vivi Strongបានចោទថា ភាគីជម្លោះLin Lin White(អាលីន) រួមជាមួយបក្សពួក បានប្លន់យកទ្រព្យសម្បត្តិរបស់នាងមួយចំនួនទៀតផង។ទោះជាយ៉ាងណាក៏ដោយ ទាំងសងខាង សុទ្ធតែអះអាងថា នឹងមិនបញ្ឈប់រឿងនេះត្រឹមហ្នឹងទេ ពួកនាងនឹងប្ដឹងទៅតុលាការឲ្យជួយរកយុត្តិធម៌រៀងៗខ្លួនថែមទៀត។


សូមបញ្ជាក់ថា តារាទើបនឹងរះ Vivi Strongទើបនឹងលេចមុខជាតារាសម្ដែងកាយវិការក្នុងបទចម្រៀងមួយចំនួនរបស់ផលិតកម្ម P Production ក្នុងនោះមានបទ "បែកពីបង អូនត្រូវរៀនរស់ខ្លួនឯង" ច្រៀងដោយតារាចម្រៀង ឈិញ ឈិញ៕





No comments:
Post a Comment