
ដំណឹងល្អ សសម្រាប់អ្នកកដែលមានជំងឺលើសឈាម ស្ទះសរសៃឈាម
ព្យាបាលស័ក្តសិទ្ធ មិនអស់ប្រាក់ឡើយ
អាចជួយឲ្យស្រកគីឡូបាន៥គីឡូក្នុងរយៈពេល២ខខែទៀតផង
ជួយស៊ែរបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យដែរ!



សម្រាប់អ្នកដែលមានជំងឺលើសឈាម ឫស្ទះសរសៃឈាម អាចមួយថ្ងៃស្ទះពីដង អាចព្យាបាលដោយប្រើខ្ទឹមស អាចព្យាបាលជា។
* វិធីធ្វើ៖
– ដាំទឹក្ដៅ ហើយយកខ្ទឹមសបកសំបកចេញ ដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិស សម្រាប់ទឹក១កែវ
– ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។
* ជាពិសេស វាអាចសំរកទំងន់បានទៀតផង ម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ69គឺឡុ គាត់ហូប2ខែស្រកអស់5គឺឡូ ហើយជម្ងឺក៍ធូរស្រាល97% ទើបខ្ញុំហ៊ាននិយាយ។
នេះជាលទ្ធផលទទួលបានពិតពី លោក Brand Vireak CoolCool ដែលគាត់បានបង្ហាញចែករំលែក។







Sor Kimeng លោក លើសឈាមសំរាប់ក្រុមគ្រួសារខ្ញំប្រើ ៣មុខ ១ ខ្ទឹមសរ ២សណ្ដែកដី ៣សណ្ដែកអង្គុយក្រហម ទាំងបីមុខ មួយមុខ១ទូកដៃដាក់ក្នុងឆ្នាំងដីលាងឲ្យស្អាត រួចដាក់ទឹកឲ្យលិចប្រហែល៣ដងនៃថ្នាំដែលនៅក្នុងឆ្នាំងនេាះរួចអុចធូប៣សរសៃតាមរបៀបបុរាណ ដំបូងដាំទឹក៣យកទឹក១បន្ទាប់មកដាក់ដាំធម្មតា ពេលហូបទៅឃើញថាក្នុុងខ្លួនយើងស្វាងពីររោយ ក ស្វាងបន្តិចម្ដងៗដាំហូមក្ដៅអ៊ុនៗរហូតដល់ស្វាងចាំឈប់ ព្រោះអ្នកប្រើមុនគេ ម្ដាយមីងម្ដាយធំ ខ្លួនខ្ញំអ្នកដែលស្គាល់បានសមប្រកប គឺជនជាតិនៅខេត្តស្ទឹងត្រែងប្រាប់ម្ដាយមីងខ្ញុំអំទ្បុងឆ្នាំ១៩៩០




អត្ថប្រយោជន៍ទាំង ៧យ៉ាងនៃខ្ទឹមស ធ្វើអោយអ្នកស្ទើរតែមិនជឿ

១.ស្នាមសង្វារ
ក្នុងចំណោមវិធីសាស្ត្រព្យាបាលបញ្ហាសង្វារដោយខ្លួនឯង ខ្ទឹមសត្រូវបានគេអះអាងថាជាឱសថដ៏មានប្រយោជន៍ជាងគេ។ ចូរបន្ថែមទឹកខ្ទឹមសទៅក្នុងប្រេងក្តៅៗមួយចំនួន និងលាបវាលើកន្លែងដែលមានស្នាមសង្វារនោះទេ។ ចូរធ្វើបែបនេះរយៈពេលពីរសប្តាហ៍ ហើយអ្នកនឹងឃើញលទ្ធផលរបស់វាជាមិនខាន។
២.ព្យាបាលផ្តាសាយ
ខ្ទឹមសនឹងជួយអ្នកអោយបាត់ពីជំងឺផ្តាសាយដោយការទទួលទានខ្ទឹមស 2 ទៅ 3 កំពិស ឆៅឬឆ្អិន ក្នុងមួយថ្ងៃ វាមិនត្រឹមតែជួយការពារពីជំងឺផ្តាសាយនោះទេតែវាក៏បង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺទាំងនេះផងដែរ ។




៣.ការការពារនៃជំងឺបេះដូង
ការប្រើប្រាស់ខ្ទឹមសប្រចាំថ្ងៃ នៅក្នុងអាហារ អាចជួយ បន្ថយកូឡេស្តេរ៉ុល ដោយសារតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃសារធាតុ Allicin ។ វាក៏ជួយគ្រប់គ្រងសម្ពាធឈាមនិងកម្រិតជាតិស្ករក្នុងឈាមផងដែរ ។ វាគឺជាការចាំបាច់ផងដែរក្នុងការប្រើប្រាស់ខ្ទឹមសឆៅឬឆ្អិនពាក់កណ្តាលដើម្បីទាញយកអត្ថបេយោជន៍មកដល់ខ្លួនយើង។
៤. បង្ការជំងឺមហារីក
ការសិក្សាជាច្រើនបានបង្ហាញថាការទទួលទានខ្ទឹមសប្រចាំថ្ងៃ ក្រៅពីវាជួយការការពាររបស់ក្រពះនិង មហារីកពោះវៀន វាត្រូវបានឱ្យដឹងថា ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងនឹងជំងឺមហារីកផងដែរ។




៥. ប្រឆាំងបាក់តេរីនិងប្រឆាំងប៉ារ៉ាស៊ីត
ខ្ទឹមសគឺជាឱសថរក្សាទុកបានល្អបំផុតនៃសម័យអតីតកាល វាត្រូវបានគេប្រើជាថ្នាំសំលាប់មេរោគដើម្បីព្យាបាលបាក់តេរី, ផ្សិតនិងការឆ្លងមេរោគប៉ារ៉ាស៊ីតអស់រយៈពេល 7000 ឆ្នាំមកហើយ។ ការសិក្សាបានបង្ហាញថាខ្ទឹមសក៏អាចជួយកុមារពីការឆ្លងតេនញ៉ាផងដែរ ។
៦.បំបាត់ការឈឺធ្មេញ
ខ្ទឹមសក៏ជាថ្នាំសំរាប់បំបាត់ការឈឺធ្មេញដែរ។ អ្នកត្រូវហាន់ខ្ទឹមសជាចំណែកតូចៗ ហើយលាយវាជាមួយអំបិល។ បន្ទាប់មកយកវាទៅដាក់នៅត្រង់កន្លែងដែលឈឺ។ វិធីម្យ៉ាងទៀតគឺអ្នកអាចយកខ្ទឹមសមួយដុំឬពីរដុំទៅទំពារដើម្បីកាត់បន្ថយការឈឺចាប់ ។




៧.ជាថ្នាំសម្រើប
ខ្ទឹមសត្រូវបានគេរកឃើញ និងបញ្ជាក់ថាជាថ្នាំសម្រើបតណ្ហា ព្រោះតែជាតិហើរក្តៅរបស់វា។ ជាក់ស្តែងដូចជា ព្រះសង្ឃនៅប្រទេសទីបេ ត្រូវបាបបញ្ឈប់មិនឲ្យធ្វើ ជាព្រះសង្ឃតទៅទៀតទេ
បើសិនជាទទួលទានខ្ទឹមសនោះ ។
– ការប្រុងប្រយ័ត្ន
- អ្នកជំងឺហឺត មិនត្រូវបរិភោគខ្ទឹមសវាអាចមានផលប៉ះពាល់ ។គួតែជៀសវាងប្រើប្រាស់ខ្ទឹមសមុនពេលវះកាត់ ឬការប្រតិបត្ដិផ្នែកវេជ្ជសាស្រ្ត ។ រក្សាសិទ្ធិដោយ៖ KH Empire





No comments:
Post a Comment