
កកម្មកររ៉ែកាន់សសាសនាគ្រិស្តម្នាក់ធ្វើការនៅអណ្ដូងរ៉ែ Sierra Leone មួយបានរកឃើញត្បូងទំហំ ៧០៦ ការ៉ាត់មួយ ដែលអាចជាត្បូងធំជាងគេបំផុតទី ១០ ដែលបានរកឃើញ។
ត្បូងដ៏វិសេសវិសាលនេះត្រូវបានរកឃើញដោយលោក Emmanuel Momoh ធ្វើការនៅតំបន់ Kono ភាគខខាងកើតប្រទេស។

ពេជ្រនេះនឹងត្រូវលក់ដេញថ្លៃនៅសេរ៉ាឡេអូន ក្នុងដំណើរការដេញថ្លៃប្រកបដោយតម្លាភាពមួយដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។ ហើយតម្លៃវិញរំពឹងឡើងដល់ជាង ៦១ លានដុល្លារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។

បន្ទាប់ពីទទួលបានត្បូងនោះមក ប្រធានាធិបតលោក Koroma បានថ្លែងអំណរគុណដល់ប្រធានអណ្តូងរ៉ែ និងប្រជាជនដែលមិនយកវាទៅលក់ក្រៅប្រទេស។
យោងតាមអ្នកជំនាញ លោក Paul Zimnisky និយាយថាវាអាចជាត្បូងធំជាងគេបំផុតនៅលេខរៀងចន្លោះលេខ ១០ ដល់លេខ ១៥ ដែលបានរកឃើញ និងជាត្បូងដ៏កម្របំផុត។
ហើយត្បូងធំជាងគេលេខរៀងទី ១០ មានទម្ងន់ ៧២៦ ការ៉ាត់ នឹងត្រូវលក់នៅហុងកុង។ ត្បូងប្រភេទនេះត្រឹម ២៥ ការ៉ាត់លក់បាន ២,២ លាន ទៅ ៣,៦ លានដុល្លារ ឬ ៨,៨ ទៅ ១៤,៤ ម៉ឺនដុល្លារក្នុងមួយការ៉ាត់។
ហើយត្បូងដែលធំជាងគេក្នុងប្រវត្តិសាស្ត្រមានទម្ងន់ ១,១១១ ការ៉ាត់ត្រូវបានរកឃើញនៅប្រទេសបុតស្វាណាក្នុងឆ្នាំ ២០១៥៕


No comments:
Post a Comment