
(កក្រុងហ្សសាការតា)៖ គូស្នេហ៍អត់ទាន់ក្រាបផ្ទឹមពីរនាក់ដែលត្រូវបានចោទប្រកាន់អំពើរួមភេទអាវ៉ាសែ បានរងនូវទណ្ឌកម្មដោយការស្រោចទឹកលូលើក្បាល ដែលជាទោសដ៏អាម៉ាសបំផុតនៅឥណ្ឌូនេស៊ី។
យុវជនម្នាក់ និងមិត្ដស្រី ត្រូវបានចោទប្រកាន់រួមរស់ក្នុងបន្ទប់តែមួយដោយអត់ទាន់រៀបការ ដែលជាបម្រាមរបស់ច្បាប់អ៊ិស្លាម សារី។ ពួកគេត្រូវបានបណ្ដើរតាមដងផ្លូវក្នុងភូមិកាយីលី ក្នុងខខេត្ដអាសេ លើដែនកោះស៊ូម៉ាត្រា កាលពីថ្ងៃទី ៧ ខែមីនា និងបង្ខំឲ្យអង្គុយមុខបំពង់លូ និងស្រោចកាកសំណល់លូលើក្បាលថែមទៀត។ នេះបើយោងតាម France24។

វីដេអូឃ្លីបស្ដីពីទណ្ឌកម្មជាសាធារណៈនេះ បានបង្ហាញថា បុរសដែលពាក់អាវពណ៌ត្នោត និងស្លៀកខោខូវប៊យ អង្គុយមុខបំពង់លូ ដោយឱនក្បាលឈ្ងោកចុះ។ នៅក្បែរខ្លួន ជាយុវតីម្នាក់ទៀតគ្រងកន្សែងរុំក្បាល ដៃកាន់កាបូបជាប់ ខណៈមហាជនស្រែកប្រមាថអ្នកទាំងពីរ។
បន្ទាប់មក បុរសម្នាក់បានដងកាកសំណល់លូមកស្រោចលើក្បាលពួកគេ ខណៈមហាជនខ្លះបន្លឺសំឡេងថា៖ «អ្វីដែលពួកឯងបានធ្វើ វាខុសនឹងច្បាប់អ៊ិស្លាម។ នេះជាមេរៀនចំពោះអ្នកល្មើស»។

យោងតាម France24 ប៉ូលិសបានទៅដល់កន្លែងកើតហេតុក្រោយតែប៉ុន្មាននាទី និងនាំយកគូស្នេហ៍ទាំងពីរទៅកាន់ប៉ុស្ដិ៍ប៉ូលិស ជាមូលហេតុរបស់ប៉ូលិសសីលធម៌ផ្លូវការ រួចក៏អនុញ្ញាតឲ្យពួកគេងូតទឹកជម្រះកាយ។
ស្នងការប៉ូលិសប៉ុស្ដិ៍ អុីនហ្គីន ចាវ៉ា លោក ណាហ្សារុល ហ្វីត្រា បានប្រាប់សារព័ត៌មានក្នុងស្រុកថា យុវតីវ័យ ១៨ ឆ្នាំរូបនោះបានទៅដល់ផ្ទះសង្សារ ដែលនៅផ្ទះតែម្នាក់ឯង។

អ្នកក្បែរខាងសន្មត់ថា ពួកគេជួបគ្នាគ្មានអ្វីក្រៅពីសិចឡើយ និងបានបង្ខំឲ្យពួកគេចេញមកទទួលទោស។
លោក ហ្វីត្រា បាននិយាយថា ប៉ូលិសសីលធម៌ នឹងធ្វើការស៊ើបអង្កេតដើម្បីរកឲ្យឃើញថា បើពួកគេពិតជាបានប្រព្រឹត្ដិល្មើសមែន ដែលអាចទទួលរង ១០០ រំពាត់ ជាទណ្ឌកម្មស្មើរនឹងមាស ១៥០ ក្រាម ឬជាប់គុក ១៥ ខែ៕

ប្រភព៖ postkhmer
No comments:
Post a Comment