
ព្រះអើយ!! សសង្ស័យពេកកចាប់ស្ដេចពស់ថ្លាន់ដ៏ធំសម្បើម១ក្បាលវះពោះមើល ស្រាប់តែជួបរឿងគួរឲ្យភ្ញាក់ផ្អើលមួយ (មានវីដេអូ)
បរទេស៖ ថ្មីៗនេះស្តេចពស់ថ្លាន់ ដ៏ធំ១ក្បាលត្រូវបានក្រុមអ្នកស្រាវជ្រាវចាប់បាននៅឧទ្យានជាតិ Everglade នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក រួចមកស្តេចពស់ថ្លាន់ត្រូវបានគេនាំមកវះពោះរបស់វានៅមន្ទីរពិសោធន៍នៅទីនោះ ហើយអ្វីដែលមិននឹកស្មាននោះគឺស្រាប់តែប្រទះឃើញពងជិត ១០០ពង គួរឲ្យភ្ញាក់ផ្អើលមែន ព្រោះកម្រជួបបែបនេះណាស់ពីមុនមក។




ក្រុមអ្នកជំនាញដដែលក៏បានបញ្ជាក់ផងដែរថា ស្តេចពស់ថ្លាន់នេះវាជាប្រភេទពស់ថ្លាន់ភូមា និងជាពូជធ្លាប់ត្រូវគេនាំចូលសហរដ្ឋអាមេរិកាលពីជិត ៣០ឆ្នាំមុន។
ចំណែកឯពស់១ក្បាលដែលគេវះនេះមានប្រវែងរហូរដល់ទៅ ៥,៤ម៉ែត្រ ទម្ងន់ ៧៤គីឡូក្រាមឯណោះ ហើយវាមានពងរហូតដល់ ៩៥គ្រាប់ឯណោះ នេះបើតាមអ្វីដែលក្រុមជំនាញរបស់សាកលវិទ្យាល័យផ្លរីដាបានអះអាងឲ្យដឹង។



គួរបញ្ជាក់ផងដែរថា តំបន់ Everglades ជាជម្រកពស់ថ្លាន់មានប្រភពពីប្រទេសនៅអាស៊ីជាច្រើនដោយនាំចូលកាលអំឡុងឆ្នាំ ១៩៩០។ ក្រុមអ្នកស្រាវជ្រាវដដែលមិនបានបញ្ជាក់ថា ពស់នេះបានងាប់ដោយសារអ្វីនោះទេ គ្រាន់តែបង្ហើបថា ក្រោយវះពិនិត្យមើលរួចរាល់ ពួកគេក៏បានយកវាទៅកប់វិញ៕
សូមទស្សនាវីដេអូដូចខខាងក្រោមនេះ៖








No comments:
Post a Comment