
(ប្រទេសសចិន)៖ មនុស្សភាគច្រើនតែងតែគិតថា មនុស្ស្រីគឺជាភេទទន់ខខ្សោយ មិនអាចធ្វើកកាងាធ្ងន់ៗបាននោះទេ ដូចជាលី សែង អែកពន់របស់ធ្ងន់ៗជាដើម។
តែផ្ទុយពីទស្សនះខាងលើ ដោយយោងទៅតាមសារព័ត៌មួយបានចុះផ្សាយថា ព្រោះតែចង់បានឯករាជ្យភាពផ្ទាល់ខ្លួន ចង់ឈ្នះនូវផ្នត់គំនិតដែលថា នារីទន់ខ្សោយ និងចូលចិត្តពឹងផ្អែកលើគ្រួសារ នារីជនជាតិចិនម្នាក់ឈ្មោះថា «Xiao Mei» បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នាងនឹងធ្វើជាកម្មករសំណង់ដើម្បីសន្សំលុយទិញផ្ទះផ្ទាល់ខ្លួនមួយ ព្រមទាំងផ្គត់ផ្គង់លើការចំណាយផ្ទាល់ខ្លួន និងដើម្បីបង្ហាញប្រាប់ទៅកាន់មនុស្សគ្រប់គ្នាថា មនុស្សស្រីមិនមែនទន់ខ្សោយ និងចាំតែពឹងពាក់លើគ្រួសារដូចជាគេថានោះទេ។


នៅពេលនាងចូលមកធ្វើការក្នុងថ្ងៃដំបូង មើលទៅនាងហាក់ដូចជាលំបាក និងគួរឲ្យអាណិតខ្លាំងណាស់ តែនាងនៅតែមានការតាំងចិត្តយ៉ាងមុតមាំថា នាងនឹងមិនប្រើប្រាស់ភេទស្រីរបស់នាងដើម្បីឲ្យបុរសៗដែលធ្វើការនៅទីនោះ មានចិត្តអាណិតអាសូរនាង ហើយឲ្យនាងធ្វើកិច្ចការស្រាលៗនោះទេ តែផ្ទុយទៅវិញ នាងរឹតតែខិតខំប្រឹងប្រែងធ្វើកិច្ចការងារទាំងនោះ ព្រោះនាងសប្បាយចិត្តនឹងធ្វើវា។


នាងក៏ចង់បង្ហាញថា នាងក៏អាចធ្វើនូវកិច្ចការលំបាកៗជាច្រើនបាន ដើម្បីសម្រេចបាននូវគោលបំណងរបស់នាងផងដែរ។ ការងារដែលនាងត្រូវធ្វើនោះរួមមាន ការរែកឥដ្ឋ និងខ្សាច់ ជាដើម។


ក្រោយពីនាងទទួលបានជោគជ័យដ៏លំបាកមួយនេះហើយ មនុស្សជាច្រើនបានចាត់ទុកនាងថា គឺជាអ្នកដែលជួយបំផុសគំនិតដល់នារីៗ ក៏ដូចជាយុវវ័យជំនាន់ក្រោយដែលមានបំណងប្រាថ្នាចង់បាននូវឯករាជ្យភាពផ្ទាល់ខ្លួន ចូរឲ្យពួកគេចេះខិតខំប្រឹងប្រែង និងលើកទឹកចិត្តខ្លួនឯងក្នុងការធ្វើអ្វីមួយ។


នាងក៏បានបន្ថែមនូវពាក្យប៉ុន្មានម៉ាត់ទៀតថា ប្រសិនជាអ្នកចង់បានភាពជោគជ័យ ចូរអ្នកស្វែងរកនូវក្តីស្រមៃផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង ហើយធ្វើយ៉ាងណាឲ្យក្តីស្រមៃនោះ ធ្វើជាអ្នកជំរុញទឹកចិត្តអ្នកឲ្យដើរទៅមុខជារៀងរហូត៕


No comments:
Post a Comment