
តារាចម្រៀងប៉ុបចិនកកាត់កាណាដា ថតវីដេអូបង្ហោះលើ Instagram រួចហើយ ទើបព្រឺសសម្បុរតាមក្រោយ ពេល Fan ប្រាប់ថាឃើញស្រមោលអីគេនៅពីក្រោយខខ្នងនាង!!!

តារាចម្រៀងប៉ុបម្នាក់បានទទួលស្គាល់ថា នាងមានអារម្មណ៍ភ័យខ្លាចបន្ទាប់ពីហាក់ប្រទះឃើញខ្មោចក្នុងវីដេអូដែលនាងថតនាពេលថ្មីៗនេះ។
នាង Melo Lv វ័យ ២២ ឆ្នាំបានរង់ចាំពិធីជប់លៀងនៅអាងទឹកមួយ ចាប់ផ្ដើមនៅផ្ទះរបស់មិត្តភក្ដិនាងក្នុងទីក្រុង Vancouver ប្រទេសកាណាដា ហើយនៅពេលនោះនាងបានថតវីដេអូ។


បន្ទាប់ពីនាងបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Instagram កាលពីសប្ដាហ៍មុន វាក៏ចាប់ផ្ដើមល្បីរន្ទឺព្រោះមនុស្សជាច្រើនបានអះអាងថា បានឃើញខ្មោចលេចស្រមោលក្នុងវីដេអូ។
នាង Melo Lv តារាចម្រៀងកាណាដា-ចិន បានប្រាប់ MailOnline ថានាងបានមើលវីដេអូនោះជាច្រើនដងដើម្បីរកមើលខ្មោច "ប៉ុន្តែនៅពេលខ្ញុំឃើញវា ខ្ញុំពិតជាភ័យខ្លាចជាខ្លាំង"។
នាង Ms Lv ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ British Columbia បាននិយាយថា "នៅពេលខ្ញុំគិតអំពីវា ខ្ញុំនៅតែមានអារម្មណ៍ចម្លែក"។ នាងបានបន្តថា ក្រុមអ្នកគាំទ្ររបស់នាងនៅលើ Instagram ជាអ្នកប្រាប់អំពីរឿងខ្មោចនេះ៕


No comments:
Post a Comment